ខ្មែរប៉ុស្ដិ៍ Close

ពិធីចុះហត្ថលេខារវាងក្រសួងមហាផ្ទៃកម្ពុជា-តួរគី បានឆ្លុះបញ្ចាំងអំពីភាពជាដៃគូ ជាមួយនឹងប្រទេសក្នុងតំបន់ និងក្រៅតំបន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
ពិធីចុះហត្ថលេខារវាងក្រសួងមហាផ្ទៃកម្ពុជា-តួរគី បានឆ្លុះបញ្ចាំងអំពីភាពជាដៃគូ ជាមួយនឹងប្រទេសក្នុងតំបន់ និងក្រៅតំបន់ ពិធីចុះហត្ថលេខារវាងក្រសួងមហាផ្ទៃកម្ពុជា-តួរគី បានឆ្លុះបញ្ចាំងអំពីភាពជាដៃគូ ជាមួយនឹងប្រទេសក្នុងតំបន់ និងក្រៅតំបន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កាលពីកន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួរគី ហើយដែលពេលនោះក៏មានការចុះហត្ថលេខាជាមួយគ្នារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណៈរដ្ឋតួរគី ដែលនេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូដែលយើងអាចធ្វើទៅរួចរវាងប្រទេសរបស់យើងជាមួយនឹងប្រទេសក្នុងតំបន់ ហើយរាប់ទាំងប្រទេសដែលនៅក្រៅតំបន់។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា តួរគីមិនមែនជាប្រទេសដែលនៅក្នុងសហគមន៍អឺរ៉ុបទេ ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ហើយដោយមើលឃើញពីស្ថានភាពដែលអាចទៅរួច តួរគីមិនញញើតក្នុងការចុះហត្ថលេខារវាងកម្ពុជា និងតួរគី នោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកឡើងវិញផងដែរ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសតួរគីកាលពីឆ្នាំកន្លងទៅ តម្រូវឱ្យមានទស្សនកិច្ចតាមក្រោយដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក៏នឹងមានទស្សនកិច្ចមួយទៀតដែលធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងការពារជាតិដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីការពង្រឹងសមត្ថភាពរបស់មន្រ្តីនគរបាលក៏ដូចជាមន្រ្តីគ្រប់ផ្នែកទាំងអស់ ទើបយើងអាចក្លាយទៅជាដៃគូ នៅក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌនៃប្រទេសដទៃទៀតនៅក្រៅតំបន់ ហើយយើងបានដើរមកដល់ទីនេះមិនមែនជារឿងសាមញ្ញទេ វាជារឿងដ៏លំបាកលំបិនមួយ ក៏ប៉ុន្តែការលំបាកលំបិននោះ វាមិនមែនទៅហួសពីសមត្ថភាពនៃការខិតខំ ប្រឹងប្រែងរបស់យើងនោះដែរ៕

អត្ថបទទាក់ទង