ខ្មែរប៉ុស្ដិ៍ Close

យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ជាដំណាក់កាលមួយនៃការកសាងជាតិ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 158
យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ជាដំណាក់កាលមួយនៃការកសាងជាតិ យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ជាដំណាក់កាលមួយនៃការកសាងជាតិ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ឆ្នាំទៅមុខ ហើយរៀបចំឡើងវិញនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្តជាដំណាក់កាលៗ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅវិមានសន្តិភាព។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា កន្លងមក យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ទុកជា ដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់លើការស្តារ និងការកសាងប្រទេសដែលទើបចេញពីសង្គ្រាម ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ការធ្វើសមារណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល ការអភិវឌ្ឍ និងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសង្គម និងការប្រឹងប្រែងលើកកម្ពស់ជិវភាពប្រជាជន។ សម្រាប់រយៈពេល ២៥ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី កម្ពុជាមានមហិច្ឆតាចង់លើកស្ទយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈកសាងជាតិមួយឱ្យរឹងមាំ រស់រវើករុងរឿង និងមានវិបុលភាពក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕

អត្ថបទទាក់ទង