ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 36
រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង បានថ្លែងថា ផលិតផលក្នុងស្រុកសរុប គឹមានចំណែកឧស្សាហកម្ម មានទំហំធំជាងគេបង្អស់ បើប្រៀបធៀបជាមួយកសិកម្ម និងសេវាទេសចរណ៍ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏គោលនយោបាយឧស្សាហកម្មនឹងបន្តពង្រីកឥតឈប់ឈរ ដូច្នេះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឹផ្តើមចេញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍបន្តទៀត ក្នុងនោះមានការដោះស្រាយការងារធ្វើ តាមរយៈការជំរុញវិស័យឧស្សាហកម្ម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ដំណាក់កាលទី១ សម្រេចបានហើយ និងបន្តពិនិត្យកែសម្រួលបន្ថែម សម្រាប់ដំណាក់កាលទី២ ដែលកំពុងអនុវត្តនៅពេលនេះ ហើយថ្ងៃក្រោយត្រូវចងជាកាតព្វកិច្ចតែម្តង សម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ដើម្បីមើលដល់សុខទុក្ខរបស់កម្មករ-កម្មការិនី ពីព្រោះប្រទេសកម្ពុជា មានចំណែកឧស្សាហកម្មគ្រប់ដណ្តប់រហូតដល់ ៣៨% ហើយ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យឧស្សាហកម្មអត្ថពលកម្ម ឬឧស្សាហកម្មកែច្នៃផលិតក្នុងស្រុក ដែលផលិតវត្ថុធាតុដើមក្នុងស្រុក បូកជាមួយឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដែលត្រូវជាគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងរយៈពេលកន្លងទៅនេះ៕

អត្ថបទទាក់ទង