ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទៀ សីហា ចុះទៅសមរភូមិមុខ ដើម្បីសួរសុខទុក្ខនិងផ្តល់អំណោយដល់កងទ័ព

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 184
ឯកឧត្តម ទៀ សីហា ចុះទៅសមរភូមិមុខ ដើម្បីសួរសុខទុក្ខនិងផ្តល់អំណោយដល់កងទ័ព ឯកឧត្តម ទៀ សីហា ចុះទៅសមរភូមិមុខ ដើម្បីសួរសុខទុក្ខនិងផ្តល់អំណោយដល់កងទ័ព
 
យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។
 
ជាមួយគ្នានេះដែរ ឯកឧត្តម ទៀ សីហា បានជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង៕


អត្ថបទទាក់ទង