ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អតីតតំបន់ព្រៃ បច្ចុប្បន្នប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍ 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អតីតតំបន់ព្រៃ បច្ចុប្បន្នប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍ  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អតីតតំបន់ព្រៃ បច្ចុប្បន្នប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលឈរនៅវិធីសាស្ត្រមួយដ៏ត្រឹមត្រូវ នៅត្រង់ថា យកស្លឹកឆ្នោត ខ្ចប់ស្ករត្នោត មានន័យថា យកចំណូលពីទីក្រុងភ្នំពេញ មកអភិវឌ្ឍទីក្រុងភ្នំពេញតែម្តង ។លោកនាយករដ្ឋមន្ត្រី  បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តថា កាលពីដើមតំបន់ដែលកំពុងនៅទីនេះ ឬស្សីកែវ គឺជាតំបន់ដែលមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយការតភ្ជាប់រហូតដល់ទីតាំងប្រកួតស៊ីហ្គេម (ពហុកីឡាដ្ឋានមរកតេជោ) និងវិមានឈ្នះឈ្នះ សុទ្ធតែតំបន់បានបញ្ជូនយុវជនពីត្រើយម្ខាងក្រុងភ្នំពេញ ដោយរាប់ទាំងស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃនៅតំបន់នេះ ឬស្សីកែវ ដើម្បីការពារកុំឱ្យពួកខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី  បន្តថា នៅឆ្នាំ១៩៨៩ គឺក្រោយ ១០ឆ្នាំ ជាពេលក្រោយរំដោះចេញពីរបបប៉ុល ពត ជាពេលដែលធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធ ក៏ដូចមហាជនផង ពេលនោះពួកខ្មែរក្រហម បានបាញ់ហាសបេ ១២ ចូលមកតំបន់ឬស្សីកែវ សំដៅមកឃ្លាំងសាំង ដូចនេះ រដ្ឋាភិបាលជំនាន់នោះ តម្រូវឱ្យមានកាប់ព្រៃនៅខាងតំបន់ឆ្នេរត្រើយម្ខាងតំបន់ជ្រោយចង្វា និងឬស្សី ធ្វើឱ្យរដូវវស្សាគឺទឹក នៅរដូវប្រាំងដុះដើមត្រែង ឥឡូវមិនឃើញមានដើមត្រែងយោលទៀតទេ បែរជាឃើញសំណង់ផ្សេងៗ អគារធំខ្ពស់ សុទ្ធបម្រើឱ្យការអភិឌ្ឍន៍។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីៗត្រូវរស់នៅក្រោមសន្តិភាពទាំងអស់។ លោកនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់៕


អត្ថបទទាក់ទង