ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិងាយស្រួលដល់គ្រប់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតនាពេលខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 35
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិងាយស្រួលដល់គ្រប់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតនាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិងាយស្រួលដល់គ្រប់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតនាពេលខាងមុខ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបង្កលក្ខណៈសម្បតិ្តដល់គណបក្សនយោបាយនានាដើម្បីមានឱកាសធ្វើសកម្មភាពនានាដូចជាការជួបជុំសមាជិក សមាជិការបស់ខ្លួន ការលើកស្លាកគណបក្សជាដើម។ សម្តេច បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរ ខិតខំជួយការពារសុវត្ថិភាពដល់គ្រប់បណ្តាគណបក្សនយោបាយទាំងអស់ កុំឱ្យកើតមានអំពើហិង្សាស្លាប់ និងរបួស កើតមានឡើងនៅពេលបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានការបើកលំហរប្រជាធិបតេយ្យ សម្រាប់គណបក្សនយោបាយដែលបានទទួលស្គាល់តាមផ្លូវច្បាប់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អំពាវនាវដល់គ្រប់បណ្តាគណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ស្តីពីគណបក្សនយោបាយផងដែរ៕

អត្ថបទទាក់ទង