ខ្មែរប៉ុស្ដិ៍ Close

ក្រុមគ្រូពេទ្យនិយាយថា Salah អាចលេង World Cup 2018 បានអោយ អេហ្សុីប

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 36

(ម៉ាឌ្រីដ)៖ ក្រុមគ្រូពេទ្យនៃប្រទេសអេហ្ស៊ីបបាននិយាយថា ខ្សែប្រយុទ្ធក្រុមហង្សក្រហម Mohamed Salah អាចនឹង ចូលលេងបានខ្លះក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះថា កីឡាករខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Salah បានរងរបួសស្មាខាងស្តាំធ្ងន់ធ្ងរក្នុងពេលប្រកួតចាញ់ក្រុម Real Madrid នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃសៅរ៍ ដែលធ្វើឲ្យមានការព្រួយបារម្ភថា រូបគេអាចនឹងខកខានការប្រកួត World Cup។

ប៉ុន្តែគ្រូបង្វឹកក្រុមជម្រើសជាតិអេហ្ស៊ីបបានជួប Salah នៅមន្ទីរពេទ្យនៃប្រទេសអេស្ប៉ាញ ហើយសមាគមកីឡាបាល់ទាត់របស់ប្រទេសអេហ្ស៊ី ក៏បាននិយាយថា ការអវត្តមានរបស់ខ្សែប្រយុទ្ធរូបនេះ នឹងមិនលើសពី ៣សប្តាហ៍ទេ។ អេហ្ស៊ីប ជាក្រុមដែលស្ថិតក្នុងពូល A នៃព្រឹត្តិការណ៍ World Cup នឹងត្រូវប្រកួតបើកឆាកដោយប៉ះក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន អ៊ុយរូហ្គាយ នៅថ្ងៃទី១៥ ខែមិថុនា មុនប៉ះម្ចាស់ផ្ទះរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។

ក្រុមគ្រូពេទ្យ និងប្រធានាធិបតីអេហ្ស៊ីបលោក Hany Abu Rida បានធ្វើដំណើរទៅជួប Salah ដោយផ្ទាល់នៅក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធម្សិលមិញនេះ ដោយក្នុងកិច្ចប្រជុំរបស់ Abu Rida និងវេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ហើយថ្ងៃនេះសមាគមកីឡាបាល់ទាត់បានអះអាងថា Salah នឹងអវត្តមានមិនលើសពី ៣សប្តាហ៍នោះទេ៕

ប្រភព៖ khmertalking.com