ខ្មែរប៉ុស្ដិ៍ Close

សាលាក្រុងនឹងរៀបចំកន្លែងទស្សនាការផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចំនួន៧ទីតាំង

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 358
សាលាក្រុងនឹងរៀបចំកន្លែងទស្សនាការផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចំនួន៧ទីតាំង សាលាក្រុងនឹងរៀបចំកន្លែងទស្សនាការផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចំនួន៧ទីតាំង

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានជូនដំណឹងអំពីការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដោយបានបញ្ជាក់ថា តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ កន្លងទៅថ្មីៗ និងដើម្បីចូលរួមអបអរព្រឹត្តិការណ៍កីឡានេះ និងក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ សសយក នឹងរៀបចំការផ្សាយផ្ទាល់ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា នូវការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា ចាប់ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី១៦ឧសភា ឆ្នាំ២០២៣នៅតាមទីតាំងដូចខាងក្រោម៖

១-សួនច្បារមុខវត្តបទុមវតី
២- សួនច្បារមាត់ទន្លេ
៣- ក្នុងបុរីប៉េងហួតបឹងស្នោរ

៤- សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ

៥- សួនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ
៦- សួនច្បារព្រះនាងប្រាជ្ញាបារមី
៧- ទីលានប្រជាធិបតេយ្យ ៕

 

 

អត្ថបទទាក់ទង