សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យជនមួយក្តាប់តូចដែលបំភ្លេចនូវអតីតកាលរបស់ខ្លួនឯង
ព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឱ្យជនមួយក្តាប់តូច មិនដែលហ៊ានរំលឹកនូវអតីតកាលនោះទេ ខណៈដែលពួកទាំងនោះបំភ្លេចនូវអតីតកាល ដែលខ្លួនធ្លាប់ឆ្លងកាត់ទាំងនោះ ប្រៀបបានដូចជា បំភ្លេចនូវគុណឱពុកម្តាយខ្លួនឯងយ៉ាងដូច្នេះដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថាអន់ តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។ សម្តេចបន្តថា អ្នកខ្លះទៀត កាលពីកន្លងទៅ សូម្បីតែកង់ក៏គ្មានជិះដែរ តែបច្ចុប្បន្នពួកគេមានឡាន ម៉ូតូជិះយ៉ាងស្រួល បែរជាមកជេរ និងរិះគន់ការដឹកនាំរបស់សម្តេចទៅវិញ៕