សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់រង្វាន់២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបាន១គ្រឿង
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលមកទឹកដីកម្ពុជានេះ មិនមែនជារឿងធម្មតានោះទេ វាអាចនឹងប៉ះពាល់ដល់សន្តិសុខជាតិ ដូច្នេះកម្ពុជា ត្រូវតែចាត់វិធានការការពារសន្តិសុខជាតិ ដើម្បីធានាដល់ការវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត។
សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលមកធ្វើសកម្មភាពឈ្លានពានកម្ពុជា៕