ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានភាពភ័យខ្លាច និងស្លន់ស្លោរ ចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នគរគំនិត 281
សម្តេចតេជោ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានភាពភ័យខ្លាច និងស្លន់ស្លោរ ចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩ សម្តេចតេជោ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានភាពភ័យខ្លាច និងស្លន់ស្លោរ ចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩

នៅរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារបន្ទាន់មួយជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា (ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេសហុងគ្រី) ដោយក្នុងនោះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំឱ្យមានភាពភ័យខ្លាច និងស្លន់ស្លោរចំពោះសភាពការណ៍ចំពោះមុខ នៃជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា សភាពការណ៍នៅអាចគ្រប់គ្រងបាន។

សម្តេចតេជោ បានគូសបញ្ជាក់ថា៖ “នៅថ្ងៃនេះ បន្ទាប់ពីការធ្វើតេស្តជាលើកទី២ នៃអ្នកដែលប៉ះពាល់ផ្ទាល់ គឺមានមនុស្សចំនួន០៣នាក់ មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ធ្វើឱ្យអ្នកវិជ្ជមាន ក្នុងព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា បានកើនឡើងដល់ ០៤នាក់ហើយ ដែលកត្តានេះបានធ្វើឱ្យមានការរំជើបរំជួលនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ ខ្ញុំសូមយកឱ្យកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមានការភ័យស្លន់ស្លោរ ពិតមែនតែធ្ងន់ធ្ងរ ក៏ប៉ុន្តែពុំទាន់ដល់កម្រិតមួយដែលធ្វើឱ្យយើងភ័យខ្លាំងពេក រហូតឱ្យទំនិញឡើងថ្លៃនោះដែរ”។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏សូមអរគុណ ដល់បងប្អូនអាជីវករ ដែលនៅបន្តស្ថានភាពធម្មតា ដោយពុំមានការជ្រួលច្របល់ ជាពិសេសនោះគឺថ្លៃទំនិញ ដែលស្ថិតក្នុងភាពធម្មតា ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

សម្តេចតេជោក៏បានអំពាវនាវដោយទទូចចំពោះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើចត្តាឡីស័កដោយប្រុងប្រយ័ត្ន និងម៉ត់ចត់ជាទីបំផុត ជៀសវាងការរីករាលទៅក្នុងសហគមន៍កាន់តែធំ ដែលអាចក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសជាតិយើង៕

អត្ថបទទាក់ទង