ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាបច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 40
រដ្ឋបាលខេត្តសៀមរាបច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា រដ្ឋបាលខេត្តសៀមរាបច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា

រដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះបានចេញសេចក្តីប្រកាសព័ត៌មាមច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានបន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថាមានការយកប្រាក់ចំនួន ១០ម៉ឺនទៅ២០ម៉ឺនរៀលសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន និងមិនបានផ្តល់បាយទឹក។

រដ្ឋបាលខេត្តសៀមរាប សូមស្វាគមន៍ និងស្នើដល់ លោក ខឹម វាសនា និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដូចការចោទប្រកាន់ សូមបង្ហាញភស្តុតាងដល់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលមានស្នាក់ការបណ្តោះអាសន្នមុខចម្ការម្រេច នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ឬ សាលាខេត្តសៀមរាប ឬ ទំនាក់ទំនងទូរស័ព្ទលេខ ០៧៨ ៨០០៩៨៨។

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម ៖

អត្ថបទទាក់ទង