សម្តេចតេជោ ហ៊ុន សែន៖ ខឹម វាសនា ឆ្កួតត្រឹមអបិយ៍ជំនឿ តែមិនឆ្កួតទៅអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលតមាត់ តពាក្យសំដីជាមួយ ខឹម វាសនា នោះទេ ហើយ ខឹម វាសនា ជេរសម្តេច នៅថ្ងៃចុងក្រោយនៃឱសាទវាទ បណ្តេញចេញពីតំបន់ភ្នំគូលែនដែលគាត់បានប្រមូលផ្តុំប្រជាពលរដ្ឋ និងធ្វេីការឃោសនាតាមបែបអបិយជំនឿយ៉ាងអាណាធិបតេយ្យ ដោយបានតាំងខ្លួនឯង ជaព្រហ្ម ជាព្រះទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចមិនចេះនោះទេ ពីព្រោះសម្តេចមិនមែនជាពេទ្យព្យាបាលមនុស្សឆ្កួត ដែលដូចគេនិយាយថា ខឹម វាសនា ឆ្កួតឡប់សតិ នេះជាការប្រមាថដល់កិត្តិយសរបស់មនុស្ស។ សម្តេចតេជោ ថ្លែងបញ្ជាក់ថា បើទោះ ខឹម វាសនា ត្រូវបានគេហៅថាមនុស្សឆ្កួត តែ ខឹម វាសនា មិនដែលទៅអំពាវនាវឱ្យបរទសសុំផ្តាច់ជំនួយពីកម្ពុជា ខឹម វាសនា មិនឆ្កួតទៅប្រមូលផ្តុំប្រជាពលរដ្ឋអោយទៅធ្វើរដ្ឋប្រហារទន្លាក់រាជរដ្ឋាភិបាលស្របច្បាប់នោះដែរ។ ខឹម វាសនា គ្រាន់តែលង់ជឿស៊ុបទៅនឹងអបិយ៍ជំនឿសាសនាតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ចំនួនពីរ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ហៅថា “ស្ពានអាកាសព្រះមុន្នីវង្ស” ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ហៅថា “ស្ពានអាកាសគង់ សំអុល” ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕