ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៖ ចំណូល​មកពីគយ​បាន ​១០៥% និងពន្ធដារ បាន​ជាង ៩៥% ត្រឹម​រយៈពេល ៩ខែ ឆ្នាំនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៖ ចំណូល​មកពីគយ​បាន ​១០៥% និងពន្ធដារ បាន​ជាង ៩៥% ត្រឹម​រយៈពេល ៩ខែ ឆ្នាំនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៖ ចំណូល​មកពីគយ​បាន ​១០៥% និងពន្ធដារ បាន​ជាង ៩៥% ត្រឹម​រយៈពេល ៩ខែ ឆ្នាំនេះ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បាន​បង្ហើប​ឱ្យដឹងបន្ថែម​ថា ត្រឹម​រយៈពេល ៩ខែ​ ក្នុងឆ្នាំ២០១៩​នេះ ចំណូល​មកពីគយ​បាន ​១០៥% និងពន្ធដារ បាន​ជាង ៩៥%។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិសរុប ១,១៨៣នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកបានបន្ថែម​ថា ចំណូលពន្ធគយឆ្នាំនេះ អាចលើសផែនការប្រមាណ ៨០០លានដុល្លារ។ «តើមានការចាំបាច់ ដើម្បីយក​ប្រាក់ដែលបានមកពីប្រេង យកមកចំណាយចរន្តធ្វើអី? ក្នុង១ខែយើងអាចមានប្រាក់ចំណូល​ជាង ៥០០លានដុល្លារ ឯចាយត្រឡប់ទៅវិញ ជាង ៣០០លានដុល្លារ អញ្ចឹងយើងសន្សំ១ខែប្រហែល ២០០លានដុល្លារ»៕

អត្ថបទទាក់ទង