ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ចេញសេក្ដីថ្លែងការណ៍បញ្ជាក់ពីការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ឯកសារ 45

កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ នៅមិនយូរប៉ុន្មានបន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មានបញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងទៅនឹងការថ្លែងរបស់លោក វិទិត មុនតាប៊ន។

សេចក្ដីថ្លែងការណ៍នោះបានគូសបញ្ជាក់ថា «បើទោះជាមានការទទួលស្គាល់តិចតួចស្ដីពីវឌ្ឍនភាព និងសមិទ្ធិផលនានាដែលកម្ពុជាសម្រេចបាន សេចក្ដីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់លើបញ្ហាមួយចំនួន»។

ដើម្បីឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ដូចខាងក្រោម៖

អត្ថបទទាក់ទង