ឡានអ្នកស្នេហាកីឡាបាល់ទាត់ម្នាក់ បិទរូបកីឡាករ World Cup ជាង ១៥ ០០០ សន្លឹក
អ្នកគាំទ្របាល់ទាត់សញ្ជាតិប្រេស៊ីលម្នាក់ បានចំណាយតែម (sticker) ប្រមាណ១៥ ០០០ សន្លឹក ដែលមានរូបកីឡាករបាល់ទាត់ជម្រើសជាតិរបស់ប្រទេសនានាដែលនឹងត្រូវទៅលេងនៅ World Cup ឆ្នាំ ២០១៨ នេះបិទនៅលើរថយន្ត Volskwagen Beetle របស់លោក ដើម្បីបង្ហាញការគាំទ្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅពាក់កណា្តលខែមិថុនាខាងមុខ។
បុរសម្នាក់ដែលរស់នៅក្នុងទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីលមានឈ្មោះថា Henrique Pedrotti បាននិយាយថាលោកនឹងរក្សា sticker ទាំងនេះនៅលើរថយន្តលោករហូតដល់ចប់រដូវកាល World Cup។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester City កីឡាករ Gabriel Jesus ដែលសង្ឃឹមថានឹងជួយប្រេស៊ីលលើកពានរង្វាន់ World Cup ឆ្នាំនេះ បាននិយាយថា ខ្លួនក៏ជាអ្នកធ្លាប់ចូលចិត្តប្រមូលសន្សំរូបតារាបាល់ទាត់ល្បីៗផងដែរ តែនៅពេលនេះ កីឡាករវ័យ ២១ ឆ្នាំមានការភ្ញាក់ផ្អើល និង សប្បាយចិត្តជាខ្លាំងដោយបានឃើញរូបខ្លួនឯងម្តងជាប់នឹង sticker លើរថយន្ត។
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលនឹងត្រូវប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ីឆ្នាំនេះ ត្រូវបានសារព័ត៌មានធំៗជាច្រើនទស្សទាយថាក្រុមដែលនឹងអាចលើកពានរួមមានប្រទេសចំនួន ៤ គឺ៖ ប្រេស៊ីល អាឡឺម៉ង់ អេស្ប៉ាញ និង ប្រេស៊ីល៕