ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ បងប្រុសទី១ របស់សម្តេចនៅមិនទាន់បានដឹងថា ប្អូនប្រុសទី២ របស់គាត់បានស្លាប់ហើយនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 49
សម្តេចតេជោ ហ៊ុន សែន ៖ បងប្រុសទី១ របស់សម្តេចនៅមិនទាន់បានដឹងថា ប្អូនប្រុសទី២ របស់គាត់បានស្លាប់ហើយនោះទេ សម្តេចតេជោ ហ៊ុន សែន ៖ បងប្រុសទី១ របស់សម្តេចនៅមិនទាន់បានដឹងថា ប្អូនប្រុសទី២ របស់គាត់បានស្លាប់ហើយនោះទេ

សម្តេចតេជោ ហ៊ុន សែនបានបង្ហោះសារនៅលើទំព័រហេ្វសប៊ុកផ្លូវការរបស់លោកថា នៅព្រឹកថ្ងៃស្អែក ដែលត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ គឺដល់ពេលកំណត់ដែលបងប្រុសទី២ របស់លោក នឹងត្រូវបញ្ចុះទៅក្នុងព្រះធរណី ដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លោក៖

បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ ស្រែកហៅគាត់ យកដៃទាញអង្រួនជើងរបស់គាត់ តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។

នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង ៦ នាក់របស់យើង នោះគឺអវត្តមានបងប្រុសទី១ ក្នុងពិធីបញ្ចុះសពបងប្រុសទី២។ បងប្រុសទី១ មិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទី២ ប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថា ប្អូនប្រុសរបស់គាត់បាត់បង់ជិវិតទៀតផង។

ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ ដោយបងទី១ ទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក ប្រទេសថៃ ហើយសុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថា តើនឹងមានអ្វីកើតឡើងក្រោយពេលដែលគាត់ទទួលដំណឹងថា ប្អូនប្រុសរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់? នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទទាក់ទង