ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់ម៉ាសក្រណាត់១លាន ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 191
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់ម៉ាសក្រណាត់១លាន ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់ម៉ាសក្រណាត់១លាន ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃនេះ។

ការឧបត្ថម្ភអំណោយម៉ាសនេះ ធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។ បើគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍មានចំនួន ៩៩នាក់៕

អត្ថបទទាក់ទង