ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យប៉ះពាល់ដល់សកលលោកទាំងមូលរួមទាំងកម្ពុជាផងដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 174
សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យប៉ះពាល់ដល់សកលលោកទាំងមូលរួមទាំងកម្ពុជាផងដែរ សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យប៉ះពាល់ដល់សកលលោកទាំងមូលរួមទាំងកម្ពុជាផងដែរ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន មិនត្រឹមតែប៉ះពាល់តែប្រទេសទាំងពីរនេះទេ គឺប៉ះពាល់ដល់សាកលលោកទាំងមូលរួមទាំងកម្ពុជាផងដែរ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង » ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក នៅសហរដ្ឋអាមេរិក ក៏ជួបប្រទះអតិផរណាដែលមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំផងដែរ ពោលគឺទំនិញឡើងថ្លៃគ្រប់ប្រភេទទាំងអស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេច មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរទៅធ្វើជាទាហ៊ានស្ម័គ្រចិត្តនៅអ៊ុយក្រែននោះទេ ព្រោះមិនត្រូវយកសាំងទៅចាក់លើភ្លើងនោះឡើយ បញ្ហានានាទុកឱ្យប្រទេសគេចរចាគ្នាចុះ។

លើលពីនេះ សម្តេចតេជោ ក៏បានបង្ហើបឱ្យដឹងថា ប្រសិនបើមានជនភៀសខ្លួនពីសង្រ្គាមមកពីប្រទេសអ៊ុយក្រែន មកសុំស្នាក់នៅកម្ពុជា យើងក្នុងនាមជាម្ចាស់ផ្ទះ និងមនុស្សធម៌ ក៏ត្រូវទទួលយកដែរ៕

អត្ថបទទាក់ទង