ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវមានអនាម័យ​ និងចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុល​សង្គមជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវមានអនាម័យ​ និងចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុល​សង្គមជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវមានអនាម័យ​ និងចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុល​សង្គមជាតិ

នៅក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេលើកទី ៦ នៅខេត្តបាត់ដំបងនាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស្របពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ ១៩ សូមពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវមានអនាម័យហើយត្រូវចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដែលបំពុល​សង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋកុំភ័យខ្លាចជ្រុលខ្លាំងពេក។ មកទល់ថ្ងៃនេះ គឺមាន ១៤៦ប្រទេសនិងដែនដី រួមទាំងនាវា ១ដែលដែលកំពុងមានរីករាលដាលជំងឺឆ្លងកូវីដ ១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា​ រាជ​រដ្ឋាភិ បាលកម្ពុជាសហការជាមួយពិភពលោកដើម្បីរួមគ្នាប្រ យុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។ មកទល់ពេលនេះ កម្ពុជាមានពលរដ្ឋខ្មែរ ១នាក់ ដែលបានឆ្លងមេរោគកូវីឌ១៩ និងមានជនជាតិអង់គ្លេស៣ នាក់ ចិន ១នាក់ (ប៉ុន្តែបានព្យាបាលជាហើយបញ្ជូនទៅកាន់ប្រទេ សកំណើតវិញហើយ) និងជនជាតិកាណាដា២នាក់ដែលបានឆ្លងមេរោគកូវីឌ១៩។

ក្រសួង​សុខាភិបាលកម្ពុជាកំពុងធ្វើការជិតស្និទជាមួយដៃគូទាំងអស់ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក (WHO) ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺនេះ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ថា កម្ពុជាគ្មានហេតុផលណាដែលត្រូវលាក់ទុកទិន្នន័យអ្នកឆ្លងជំងឺកូវីឌ១៩ នោះទេ។

នៅក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអបអរសាទរជាមួយមិត្តចិន ដែលបានខិតខំជំនះបាននូវគ្រោះមហន្តរាយ ដោយបានរំដោះខ្លួនចេញពីជំងឺឆ្លងដ៏កាចសាហាវនេះ ដែលបានធ្វើអោយចំនួនអ្នកឆ្លងមេរោគត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយដែលមកទល់ថ្ងៃនេះគឺពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះទេ។ ស្របពេលជាមួយគ្នានេះដែរ មិត្តចិនកំពុងជួយទៅលើប្រទេសដទៃទៀតដែលកំពុងរាតត្បាតដោយជំងឺឆ្លងកូវីឌ ១៩ នេះ គឺមានដូចជាប្រទេសអ៊ីតាលី និងប្រទេសកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនជាសា ធារណៈអោយដឹងផងដែរថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចផ្អាកជាបណ្តោះអាសន្នបិទគ្រឹះស្ថានអប់រំចំណេះដឹងទូទៅរដ្ឋ និងឯកជននៅក្នុងទីរួមខេត្តសៀម រាប និង ក្នុងរាជធានីភ្នំពេញ។ នេះគឺជាការផ្អាកបណ្តោះ អាសន្នដែលហៅថា វិស្សមកាលតូច ដែលក្រសួងនឹងជូនដំណឹងអំពីថ្ងៃចូលសិក្សាវិញនៅពេលក្រោយ។ នៅពេលនេះ សុខភាពគឺសំខាន់បំផុតសម្រាប់ពលរដ្ឋទូទាំងប្រទេស។

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមអំពាវនាវជាបន្តដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវតែមានអនាម័យរស់នៅល្អ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ ហើយត្រូវចូលរួមទប់ស្កាត់ជម្ងឺឆ្លងនេះទាំង អស់គ្នា។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា បើមានការសង្ស័យណាមួយ សូមទំនាក់ទំនងជាបន្ទាន់មកកាន់មន្ទីរពេទ្យជំនាញដើម្បីទទួលបានការពិនិត្យ និងព្យាបាល៕

អត្ថបទទាក់ទង