ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ នេះជាស្ថានភាព ត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ដោយការពារសុខភាពឱ្យបានម៉ឺងម៉ាត់បំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 193
សម្តេចតេជោ ហ៊ុន សែន ៖ នេះជាស្ថានភាព ត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ដោយការពារសុខភាពឱ្យបានម៉ឺងម៉ាត់បំផុត សម្តេចតេជោ ហ៊ុន សែន ៖ នេះជាស្ថានភាព ត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ដោយការពារសុខភាពឱ្យបានម៉ឺងម៉ាត់បំផុត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវស្ថិតនៅក្នុងដំណាក់កាលរៀនរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ដែលគ្មានអ្នកដឹងទេ ថាជំងឺឆ្លងនេះ ផុតរលត់នៅពេលណានោះទេ យើងអាចសង្កេតឃើញនៅលើពិភពលោក មានអត្រាឆ្លងច្រើន រហូតដល់មានប្រទេសខ្លះលែងមានការកត់ត្រាចំនួនអ្នកឆ្លង និងមិនមានការមើលថែរទាំអ្នកជំងឺនៅតាមមន្ទីរពេទ្យទៀតផង បើមានឆ្លង គឺឱ្យអ្នកជំងឺទៅព្យាបាលនៅផ្ទះដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ដែលជាមណ្ឌលសម្រាប់ចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ហើយការសាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា មានអគារសរុបចំនួន ៩ខ្នង ចំណាយថវិកាសរុប ១,៥៣១,២៤៨ ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរ នៅកម្ពុជាវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ គឺគ្រប់អ្នកជំងឺកូវីដ-១៩ សុទ្ធតែត្រូវបានការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ហើយចំពោះក្រសួង ស្ថាប័នមួយចំនួនទៀត នៅបន្តការធ្វើតេស្តពិនិត្យ និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ផងដែរដូច្នេះត្រូវបន្តថែរក្សា ការពារ សុខភាពដោយប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វេសប្រហែសជាដាច់ខាត៕

អត្ថបទទាក់ទង