ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគ បំប្លែងខ្លួនថ្មីអូមីក្រុង ដែលរកឃើញកាន់តែច្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 48
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគ បំប្លែងខ្លួនថ្មីអូមីក្រុង ដែលរកឃើញកាន់តែច្រើន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគ បំប្លែងខ្លួនថ្មីអូមីក្រុង ដែលរកឃើញកាន់តែច្រើន

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ខណៈដែលមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទនេះ មានវិសាលភាពឆ្លងឆាប់រហ័សក្នុងសហគមន៍ ដែលមកទល់ពេលនេះ ករណីឆ្លងសរុបចំពោះប្រភេទ អូមីក្រុង មានជាង ៥៨០០ករណីហើយ។

លោកជំទាវបន្ថែមថា នេះគឺជាការព្រួយបារម្ភមួយ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ត្រឹមត្រូវ ប៉ុន្តែក្នុងនោះក៏នៅមានប្រជាពរដ្ឋមួយចំនួនដែលធ្វើតេស្តរហស័ ដោយខ្លួនឯង ហើយមិនបាន រាយកាណ៍មកអាជ្ញាធរ ឬមូលដ្ឋានសុខាភិបាល ដែលចំនួននេះអាចនឹង មានច្រើនជាងនេះទៅទៀត។ លោកជំទាវបន្តថា ការឆ្លងវីរុសកូវីដ-១៩ មានកំណើនលឿន ដូចអ្វីដែលដឹងហើយថា ចាប់ពីករណីអូមីក្រុងទី១ គឺចាប់ផ្តើមពី១ខ្ទង់ បន្ទាប់មក២ខ្ទង់ ហើយនៅ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានរហូតដល់៣ខ្ទង់ និងករណីស្លាប់ផងដែរ។ ដូចនេះ ប្រសិនប្រជាពលរដ្ឋទាំងអស់ នៅតែបន្តមើល ស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវនោះ មិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់ ៤ខ្ទង់មិនខានឡើយ។

លោកជំទាវក៏បានអំពាវនាវដ៏ទទូចនិងជាថ្មី ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។ លោកជំទាវ ក៏បានក្រើនរំលឹក បុគ្គលដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ទោះជាមានចេញរោគសញ្ញាតិចតួច ឬច្រើន ឬបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចាំបាច់ត្រូវដាក់ខ្លួននៅដាច់ដោយឡែកភ្លាមៗ និងធ្វើតេស្តរហ័ស ដើម្បីរកអង់ទីហ្សែនកូវីដ-១៩។ ប្រសិនបើទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ត្រូវធ្វើតេស្តរហ័សឡើងវិញ ក្នុងរយៈពេល៧២ម៉ោង ក្រោយ ឬនៅពេលដែលមានលេចចេញនូវរោគសញ្ញាសង្ស័យ។ ដោយឡែកសម្រាប់បុគ្គលដែលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯងទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ត្រូវជូនដំណឹងដល់អ្នកជាប់ពាក់ព័ន្ធជាមួយដោយផ្ទាល់ ដែលបានជួបបុគ្គលវិជ្ជមានវីរុសកូវីដ-១៩ មុនពេលធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩ ដើម្បីឱ្យបុគ្គលនោះ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងមានការប្រុងប្រយ័ត្ន ក្នុងការតាមដានសុខភាព បន្តទៀត ក៏ដូចជាចៀសវាងការចម្លងវីរុសកូវីដ-១៩ទៅអ្នកដទៃជាយថាហេតុ៕ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង