ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៨នាក់ ជាសះស្បើយចំនួន ១៧នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 697
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៨នាក់ ជាសះស្បើយចំនួន ១៧នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៨នាក់ ជាសះស្បើយចំនួន ១៧នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៧នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៩នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១,១៨៨ ​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៧,៣០៣ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

អត្ថបទទាក់ទង