ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា រៀបចំដាំបង្គោលការពារការចតយានយន្ត នៅបិរេវណខ្លោងទ្វារជ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 32
អាជ្ញាធរជាតិអប្សរា រៀបចំដាំបង្គោលការពារការចតយានយន្ត នៅបិរេវណខ្លោងទ្វារជ័យ អាជ្ញាធរជាតិអប្សរា រៀបចំដាំបង្គោលការពារការចតយានយន្ត នៅបិរេវណខ្លោងទ្វារជ័យ

ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ ក្នុងការដាំបង្គោលសងខាងផ្លូវការពារការចតយានយន្តគ្រប់ប្រភេទនៅក្បែរខ្លោងទ្វារជ័យ។ ក្នុងនោះ ក្រុមការងារបានដាំបង្គោលបានចំនួនដាំ៤៦បង្គោល ហើយនិងបន្តដាំចំនួន២៥បង្គោលនៅសងខាងបន្ថែមទៀត រក្សាបាននូវសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ រួមទាំងលើកកម្ពស់បរិស្ថានបរិវេណខ្លោងទ្វារជ័យដែលជាច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ និងផ្លូវវង់តូចឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសណ្តាប់ធ្នាប់ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។ សូមភ្ញៀវទេសចរដែលបានមកទស្សនាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គររបស់យើង៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍

អត្ថបទទាក់ទង