អាជ្ញាធរជាតិអប្សរា រៀបចំដាំបង្គោលការពារការចតយានយន្ត នៅបិរេវណខ្លោងទ្វារជ័យ
ភ្នាក់ងារសណ្ដាប់ធ្នាប់ សហការជាមួយភ្នាក់ងារទេសចរណ៍ ក្នុងការដាំបង្គោលសងខាងផ្លូវការពារការចតយានយន្តគ្រប់ប្រភេទនៅក្បែរខ្លោងទ្វារជ័យ។ ក្នុងនោះ ក្រុមការងារបានដាំបង្គោលបានចំនួនដាំ៤៦បង្គោល ហើយនិងបន្តដាំចំនួន២៥បង្គោលនៅសងខាងបន្ថែមទៀត រក្សាបាននូវសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ រួមទាំងលើកកម្ពស់បរិស្ថានបរិវេណខ្លោងទ្វារជ័យដែលជាច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ និងផ្លូវវង់តូចឱ្យកាន់តែល្អប្រសើរ។