ដំណេីឆ្ពោះទៅកាន់ការរៀបចំទីតាំងទេសចរណ៍ និងសោភណ្ឌភាពច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង បាននិងកំពុងឆ្ពោះទៅមុខដោយរលូន បេីទោះបច្ចុប្បន្នស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ក៏ដោយ
ក្រោមការយកចិត្តទុកដាក់អភិវឌ្ឍខេត្តឲ្យមានការរីកចម្រេីនរបស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោកបានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ដែលមានបណ្តោយប្រវៃង៨១៥ម៉ែត្រ និងទទឹង១៣ម៉ែត្រ រួមមាន៖ ការរៀបចំដំណេីការក្រាលម៉ាប ប្រព័ន្ធទឹក បំពាក់បណ្តាញភ្លេីងបំភ្លេឺពេលរាត្រី រៀបចំសួនច្បារ ទីតាំងបំពាក់សម្ភារហាត់ប្រាណ និងពិនិត្យលេីវឌ្ឍនភាពនៃដំណេីស្ថាបនាច្រាំងទាំងមូលផងដែរ។
អញ្ជេីញចូលរួមអមដំណេីក្នុងឱកាសនោះមាន លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការហិររញ្ញាវត្ថុសាលាខេត្ត លោកអភិបាលក្រុង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនថា ក្នុងកំឡុងពេលដែលលោក ម៉ែន វិបុល ចូលកាន់មុខតំណែងជាអភិបាលខេត្តស្វាយរៀង លោកបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងច្រាំទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារីប្រកបដោយមោទនភាព ៕