ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននៅខែវិច្ឆិកាខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននៅខែវិច្ឆិកាខាងមុខ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននៅខែវិច្ឆិកាខាងមុខ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទក្រសួង។

អង្គប្រជុំបានពិភាក្សាលើការបង្កើតគណៈកម្មការទទួលបន្ទុករៀបចំ ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃមេរោគកូវីដ-១៩នៅទូទាំងពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១០ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រៀមរៀបចំសម្ភារនិងគ្រឿងបរិក្ខារផ្សេងៗ សំដៅសម្រួលដល់ដំណើរការ នៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅ ដោយរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំមុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរ សន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន ដែលរួមមាន ប្រទេសឥណ្ឌា អូស្រ្តាលី ធនាគារពិភពលោក(WB) ធនា គារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ជាដើម ហើយក្រុមការងាររបស់ក្រសួង (MPWT) នឹងធ្វើសហប្រតិបត្តិការល្អជាមួយលេខាធិការដ្ឋានអាស៊ានដើម្បីសម្រេចគោលដៅនេះ។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងក្របខណ្ឌក្រសួង និងបានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈពិនិត្យ និងស្រាវជ្រាវអំពីការរៀបចំប្រព័ន្ធវីដេអូពីចម្ងាយឱ្យមានប្រសិទ្ធភាព និងមានលក្ខណៈរលូន៕ AKP

អត្ថបទទាក់ទង