CDC អនុម័តឲ្យដំណើរការគម្រោងវិនិយោគចំនួន ២បន្ថែមទៀត ដែលអាចបង្កើតការងារបានជិត ១,៦០០កន្លែង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការគម្រោងវិនិយោគថ្មីៗចំនួន ២បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ៨,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,៥៧៤កន្លែង។ នេះបើតាម Facebook ផ្លូវការរបស់ CDC ចុះផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។
CDC បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- SEN WANG YING NEW MATERIAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។
២- GIANNI VINCE BAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧១កន្លែង៕