ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ បញ្ចប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយទទួលលទ្ធផលអវិជ្ជមានពីកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 44
សម្តេចតេជោ បញ្ចប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយទទួលលទ្ធផលអវិជ្ជមានពីកូវីដ-១៩ សម្តេចតេជោ បញ្ចប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយទទួលលទ្ធផលអវិជ្ជមានពីកូវីដ-១៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបញ្ចប់ធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ បានលើកឡើងថា « ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។

ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។ ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺ

ការធ្វើតេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ»៕

អត្ថបទទាក់ទង