ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាត្រូវការទិញរថយន្ត ៤៥៥គ្រឿង ដើម្បីបម្រើឲ្យការរៀបចំកិច្ចប្រជុំ អាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
កម្ពុជាត្រូវការទិញរថយន្ត ៤៥៥គ្រឿង ដើម្បីបម្រើឲ្យការរៀបចំកិច្ចប្រជុំ អាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ កម្ពុជាត្រូវការទិញរថយន្ត ៤៥៥គ្រឿង ដើម្បីបម្រើឲ្យការរៀបចំកិច្ចប្រជុំ អាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា កម្ពុជាត្រូវការទិញរថយន្ដ ចំនួន៤៥៥គ្រឿង ដើម្បីបម្រើឲ្យការរៀបចំកិច្ច ប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត ជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ។

គួរជម្រាបថា ដើម្បីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំ ខាន់មួយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានស្វែងរកការគាំទ្រជាច្រើនពីបណ្តាប្រទេសនៅតំបន់អាស៊ី និងនៅអឺរ៉ុប ហើយប្រទេសទាំងនោះ ក៏បានបង្ហាញការឯកភាពផងដែរ។ សេចក្តីសម្រេចផ្តល់ឲ្យកម្ពុជា ធ្វើជាម្ចាស់នៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ ត្រូវបានធ្វើ ឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ នៅប្រទេសប៊ែលហ្ស៊ិក ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨។

អាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាសម្រាប់កិច្ចសហប្រតិ បត្តិការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី និងតំបន់អឺរ៉ុបជាមួយការផ្ដោតសំខាន់លើសសរស្តម្ភចំនួន៣ រួម មាននយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ASEM តំណាងឲ្យ ៥០% នៃ GDP របស់ពិភពលោក ព្រមទាំងស្មើនឹង ៦០% នៃចំនួនប្រជាជនពិភពលោក និង ៦០% នៃពាណិជ្ជកម្មពិភពលោក។

កិច្ចប្រជុំ ASEM លើកដំបូងត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាននៅ តំបន់អាស៊ី Asia ២១ប្រទេស រួមទាំងសមាជិកអាស៊ានទាំង ១០ប្រទេស។ ប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន ៣០ ប្រទេស ក្នុងនោះ ២៨ប្រទេសជាសមាជិក សហភាពអឺរ៉ុប និងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន ២ទៀត គឺន័រវែស និងស្វីស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋានអាស៊ាន និងសហ ភាពអឺរ៉ុបផងដែរ។

សម្រាប់កម្ពុជា បានក្លាយជាសមាជិកនៃវេទិកានេះ ក្នុងកិច្ចប្រជុំកំពូល ASEM លើកទី៥ រៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០០៤។ ការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ គឺជាកិត្តិយសមួយរបស់កម្ពុជា និងជាឱកា សក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរជាមួយប្រទេសជាសមាជិករហូតដល់៥០ប្រទេសនោះ៕

អត្ថបទទាក់ទង