ខ្មែរប៉ុស្ដិ៍ Close

ប្រធាន គ.វ.ក១៩ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ជូនលោកយាយដែលមានវ័យ ១០១ឆ្នាំ ហើយដែលបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 44
ប្រធាន គ.វ.ក១៩ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ជូនលោកយាយដែលមានវ័យ ១០១ឆ្នាំ ហើយដែលបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស ប្រធាន គ.វ.ក១៩ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ជូនលោកយាយដែលមានវ័យ ១០១ឆ្នាំ ហើយដែលបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយ ហូ ខាំ (ឈ្មោះជាភាសាខ្មែរ) (HO VVE YOR KHAM) ដែលមានអាយុ ១០១ឆ្នាំ ជាជនជាតិខ្មែរ មានសញ្ជាតិបារាំង ហើយដែលបានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ នៅអនុវិទ្យាល័យចតុមុខ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

លោកយាយ ហូ ខាំ គឺជាបុគ្គលដែលមានវ័យចំណាស់ម្នាក់ ក្នុងចំណោយអ្នកដែលមានវ័យចាប់ពី ១០០ឆ្នាំ ដល់ ១០៣ឆ្នាំ ដែលមានចំនួន ០៨នាក់ ខណៈពេលនេះក្រុមការងារកំពុងស្វែងរកលោកយាយ លោកតា ទាំង០៧នាក់ផ្សេងទៀតដែលគេដឹងថានៅតាមបណ្តាខេត្ត។ លោកយាយបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ហើយទាំងមុនពេលចាក់ដូសទី១ (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១) និងចាក់ដូសទី២នេះ គឺក្រុមគ្រូពេទ្យបានត្រួតពិនិត្យសុខភាពរបស់លោកយាយ គឺមានសុខភាពល្អដែលអាចទទួលវ៉ាក់សាំងបាន។

កូនរបស់លោកយាយ ដែលមានអាយុ៦៥ឆ្នាំទៅហើយ បានមានប្រសាសន៍ថា ៖ “ម៉ែរបស់ខ្ញុំ គាត់សម្រេចចិត្តចាក់ដោយខ្លួនឯង ដែលកូនៗពុំបានជម្រុញនោះទេ ព្រោះគាត់ឃើញគេចាក់ការពារ គាត់ក៏ចង់ចាក់នឹងគេដែរ”។

សូមបញ្ជាក់ថា លោកយាយ ហូ ខាំ កើតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩២០ ហើយលោកយាយបានទៅរស់នៅប្រទេសបារាំងកាលពីឆ្នាំ១៩៨០ និងបានត្រលប់មកកម្ពុជាវិញកាលពី៤ឆ្នាំមុន៕

អត្ថបទទាក់ទង