ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ទាត់ចោលនូវការផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងករណីអ្នកស្លាប់ដោយសារកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសច្រានចោលព័ត៌មានប្រឌិតដែលថា លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានស្លាប់ដោយសារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm)។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ចេញមកប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយព័ត៌មានប្រឌិតបែបនេះ។​ លោកស្រី​បានបញ្ជាក់ថា មនុស្សក្នុងរូបភាពដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ មិនមែនជាអ្នកជំងឺដែលស្លាប់ដោយសារកូវីដ-១៩ នោះទេ។

លើសពីនេះ លោកស្រី បានអំពាវនាវដល់អ្នកប្រឌិតរឿងទាំងឡាយមេត្តាមានសីលធម៌ និងគុណធម៌ ដោយគោរពសិទ្ធិរបស់ម្ចាស់រូប និងឈប់បោកប្រាស់បែបនេះទៀត។ លោកស្រីបន្តថា បច្ចុប្បន្ន វ៉ាក់សាំងកូវីដ-១៩ គឺមិនងាយរកបានទេ ខណៈដែលអ្នកខ្លះចង់ចាក់ ក៏មិនបានចាក់ផង។ ហើយបើជនអគតិទាំងនោះមិនចង់ចាក់វ៉ាក់សាំងនោះទេ ទុកវ៉ាក់សាំងឲ្យអ្នកដែលគេត្រូវការចាក់ ជាច្រើននាក់។

ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សាយនូវព័ត៌មានបែបនេះ៕

អត្ថបទទាក់ទង