ខ្មែរប៉ុស្ដិ៍ Close

ADB និង CDRI ប្រកាសភាពជាដៃគូសម្រាប់ការបោះពុម្ពផ្សាយសៀវភៅ តាមបណ្ណាល័យ អនឡាញ និងផ្សព្វផ្សាយសៀវភៅ ស្តីអំពី ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 55
ADB និង CDRI ប្រកាសភាពជាដៃគូសម្រាប់ការបោះពុម្ពផ្សាយសៀវភៅ តាមបណ្ណាល័យ អនឡាញ និងផ្សព្វផ្សាយសៀវភៅ ស្តីអំពី ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី ADB និង CDRI ប្រកាសភាពជាដៃគូសម្រាប់ការបោះពុម្ពផ្សាយសៀវភៅ តាមបណ្ណាល័យ អនឡាញ និងផ្សព្វផ្សាយសៀវភៅ ស្តីអំពី ដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានប្រកាសភាពជាដៃគូដំបូងបំផុត ដើម្បីបញ្ចូលឯកសារបោះពុម្ពផ្សាយក្នុងទម្រង់ឌីជីថលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានទៅក្នុងបណ្ណាល័យអនឡាញ របស់ CDRI រួមជាមួយកម្មវិធីផ្សព្វផ្សាយសៀវភៅសំខាន់មួយស្តីអំពី “ដំណើរឆ្ពោះទៅកាន់ វិបុលភាពរបស់អាស៊ី៖គោលនយោបាយទីផ្សារនិងបច្ចេកវិទ្យាក្នុងរយៈពេលជាង៥០ឆ្នាំ”។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា CDRI គឺជាមជ្ឈមណ្ឌលចំណេះដឹងដំបូងគេដែលត្រូវបានជ្រើសរើសជាដៃគូសម្រាប់បណ្ណាល័យបញ្ញើផ្លូវការ នៃកម្មវិធីបណ្ណាល័យបញ្ញើរបស់ ADB។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៥ នៅទូទាំងទ្វីបអាស៊ី និងប៉ាស៊ីហ្វិកដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ ក្នុងបំណងលើក កម្ពស់ចំណេះដឹង និងភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហានានា ក្នុងការងារអភិវឌ្ឍន៍ប្រទេស។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី Sunniya Durrani-Jamal បានមាន ប្រសាសន៍ថា ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមានលើសពីការផ្តល់ជំនួយហិរញ្ញ ប្បទាន ដោយរួមបញ្ចូលនូវការផ្តល់នូវចំណេះដឹងសម្រាប់ដំណោះស្រាយដែលជាមធ្យោ បាយល្អបំផុតដើម្បីធានាកំណើន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកស្រីបានអះអាងថា “តួនាទីនេះកាន់តែមានសារៈសំខាន់ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងងើបចេញពីវិបត្តិសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលបណ្តាលមកពីកូវីដ-១៩”។

លោកស្រីបានបន្ដថា រៀងរាល់ត្រីមាស ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថានឹងចែករំលែកយ៉ាងហោចណាស់ ការបោះពុម្ពផ្សាយចំនួន៥០ ដល់ CDRI ដែលរួមមានឯកសារ ស្តីពីវិស័យជាច្រើនដូចជា ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកជញ្ជូនពាណិជ្ជកម្មបរិស្ថាននិងធន ធានធម្មជាតិ ការអប់រំយេនឌ័រកសិកម្មនិងភាពច្នៃប្រឌិត។

ក្នុងឱកាសផ្សព្វផ្សាយកិច្ចសហការជាដៃគូសម្រាប់បណ្ណាល័យបញ្ញើអនឡាញនេះដែរ ADB និង CDRI ក៏បានផ្សព្វផ្សាយអំពីសៀវភៅសំខាន់មួយស្តីអំពី “ដំណើរឆ្ពោះ ទៅកាន់ វិបុលភាពរបស់អាស៊ី៖គោលនយោបាយទីផ្សារនិងបច្ចេកវិទ្យាក្នុងរយៈពេលជាង៥០ឆ្នាំ”។សៀវភៅនេះ បកស្រាយទិដ្ឋភាពទូទៅនៃការលូតលាស់និងការផ្លាស់ប្តូរនៅអាស៊ីក្នុងរយៈ ពេល៥០ឆ្នាំចុងក្រោយ ព្រមទាំងពិភាក្សាមេរៀនគោលនយោបាយសំខាន់ៗទាញចេញពី បទពិសោធន៍ក្នុងតំបន់។

]នាយកប្រតិបត្តិស្តីទី CDRI លោកស្រីបណ្ឌិត អេង នេត្រា បានលើកឡើងថា សៀវ ភៅស្តីពីដំណើរឆ្ពោះទៅកាន់វិបុលភាពរបស់អាស៊ីស្ថិតក្នុងចំណោមឯកសារចំណេះដឹង របស់ ADB ជាច្រើនក្នុងទម្រង់ឌីជីថលដែលមានក្នុងបណ្ណាល័យអនឡាញរបស់CDRI។

លោកស្រីបណ្ឌិតបានបន្ថែមថា CDRI ជឿជាក់ថាភាពជាដៃគូសម្រាប់បណ្ណាល័យអនឡាញនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា។

លោកស្រ្ដីបណ្ឌិតបានបន្ដថា រហូតមកដល់ពេលនេះ CDRI បានបញ្ចូលឯកសារដែលបានបោះពុម្ពផ្សាយដោយADB ចំនួនជាង ១ ០០០ ហើយទៅក្នុងបណ្ណាល័យអនឡាញរបស់យើង ដែលអាចចូលទៅមើលបាននៅដោយមិនគិតថ្លៃសម្រាប់សាធារណៈទូទៅអ្នកសិក្សាស្រាវជ្រាវក្រុមអ្នកជំនាញស្ថាប័ននានារួមមានភ្នាក់ងាររាជរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តគម្រោងវិនិយោគ ដែលមានទឹកប្រាក់ ២,១ ពាន់លានដុល្លារនៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំ ប្រទេសឆ្នាំ ២០១៩-២០២៣ ដោយមានបញ្ចូលកម្មវិធីជំនួយបច្ចេកទេសនិងចំណេះដឹងដ៏ទូលំទូលាយ។ សម្រាប់ឆ្នាំ២០២១នេះ ADB គ្រោងនឹងបោះផ្សាយឯកសារចំណេះដឹងចំនួន ២៧ និងរៀបចំកម្មវិធីផ្សព្វផ្សាយចំណេះចំនួន ១១ បន្ថែមទៀត រួមទាំងឯកសារ និងកម្មវិធី ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការងើបឡើងវិញរបស់ប្រទេសកម្ពុជា ពីការរាតត្បាតកូវីដ-១៩៕

អត្ថបទទាក់ទង