ខ្មែរប៉ុស្ដិ៍ Close

សេដ្ឋកិច្ចអាស៊ី នឹងមានភាពប្រសើរឡើងវិញ ដោយមិនមានការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 52
សេដ្ឋកិច្ចអាស៊ី នឹងមានភាពប្រសើរឡើងវិញ ដោយមិនមានការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក សេដ្ឋកិច្ចអាស៊ី នឹងមានភាពប្រសើរឡើងវិញ ដោយមិនមានការជ្រៀតជ្រែកពីសហរដ្ឋអាមេរិក

សេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ីមួយចំនួនដែលបានចាប់ផ្តើមស្ទុះងើបឡើងវិញបន្តិចនៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ បានប្រឈមមុខនឹងហានិភ័យដ៏ធំមួយ ដែលនោះគឺការរីករាលដាលជាថ្មីម្តងទៀតនៃវីរុសកូវីដ-១៩ ។

នៅពេលដែលការឆ្លងរាតត្បាតមានការកើនឡើង បូករួមនឹងវីរុសទម្រង់ថ្មីៗ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម ផលិតកម្មក្នុងស្រុក វិស័យទេសចរណ៍ និងការនាំចេញ បាននិងកំពុងប្រឈម មុខនឹងភាពមិនច្បាស់លាស់ បូករួមនឹងហានិភ័យថ្មីៗដទៃទៀត។

ប្រសិនបើរលកថ្មីនៃការផ្ទុះឡើងនៃវីរុសនេះ មិនអាចគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព និងឱ្យបានទាន់ពេលវេលានោះទេ នោះការនាំចេញ និងវិស័យផ្សេងៗទៀតនឹងរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

នាពេលថ្មីៗ អ្នកសង្កេតការណ៍ផ្នែកទីផ្សារបានលើកឡើងថា «បណ្តាក្រុមហ៊ុនពហុជាតិ អាចនឹងកំពុងពិចារណា អំពីការផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេចេញពីបណ្តាប្រទេសអាស៊ីទាំងនេះ ហើយផលិតកម្មដែលបានផ្លាស់ប្តូរ ពីប្រទេសចិនមកកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ»។

ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នការផ្ទុះឡើងជាថ្មីនៃវីរុសរាតត្បាតនេះ ហាក់ដូចជាកំពុងស្ថិតនៅក្រោមការគ្រប់គ្រង ហើយប្រសិនបើវិធានការរឹតត្បិតត្រូវបានអនុវត្តឱ្យបានខ្ជាប់ខ្ជួន នោះសេដ្ឋកិច្ចរបស់តំបន់អាចនឹងមិនដើរតាមគន្លងពីឆ្នាំមុននោះទេ។

ជាក់ស្តែង សេដ្ឋកិច្ចរបស់តំបន់បានចាប់ផ្តើមបង្ហាញអំពីនិន្នាការងើបឡើងវិញហើយនៅមុនពេលកើតមានរលកថ្មីនៃការឆ្លងរាតត្បាត។ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងថា «ពាណិជ្ជកម្មប្រចាំឆ្នាំរបស់វៀតណាមបានកើនឡើង ២៩,៥% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹងទឹកប្រាក់ ២០៦,៥ ពាន់លានដុល្លារ ហើយនេះគឺជាចំនួនដ៏ខ្ពស់បំផុតមួយក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ»។

កិច្ចសហប្រតិបត្តិការក្នុងតំបន់អាចផ្តល់ការគាំទ្រដល់សេដ្ឋកិច្ច និងដើម្បីរក្សាសន្ទុះនៃការងើបឡើងវិញ ក៏ដូចជាដើម្បីផ្តល់នូវភាពធន់ទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ នាពេលចុងក្រោយនេះ។

សារព័ត៌មាន «The Wall Street Journal» បានឱ្យដឹងថា «ការកើនឡើងនៃអត្រាចាក់វ៉ាក់សាំង នាពេលថ្មីៗនេះរបស់ប្រទេសចិនអាចបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ឡើងវិញ»។

នៅក្នុងយុគសម័យនេះ វាជាការចាំបាច់ណាស់ដែលបណ្តា ប្រទេសក្នុងតំបន់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស និងដើម្បីជំរុញការងើបឡើងវិញនៃ សេដ្ឋកិច្ច។

សម្ពាធនយោបាយពីសំណាក់សហរដ្ឋអាមេរិក មកលើសេដ្ឋកិច្ចអាស៊ី បានបង្កការខូចខាត និងការរំខានដល់សេដ្ឋកិច្ចរបស់តំបន់ ខ្លាំងក្លាជាងការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ-១៩ ទៅទៀត។

បណ្តាប្រទេសក្នុងតំបន់ ពិតជាមិនចង់ចូលរួមនៅក្នុងល្បែងប្រកួតប្រជែងរវាងមហាអំណាចនោះទេ។ អ្វីដែលពួកគេចង់បានគឺកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។

ទិន្នន័យពាណិជ្ជកម្មនិងវិនិយោគបានបង្ហាញថា «សេដ្ឋកិច្ចចិននិងអាស៊ីបានរួមបញ្ចូលគ្នានូវក្របខណ្ឌឈ្នះ-ឈ្នះសម្រាប់កិច្ចសហប្រតិបត្តិការ» ខណៈដែលការធ្វើនយោបាយរបស់អាមេរិកបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតនូវ «ការសន្យាខ្យល់ដែលប្រើដើម្បីបម្រើតែផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ»។

ឧទាហរណ៍ បើទោះបីជាឥណ្ឌាកំពុងប្រឈមមុខនឹងការផ្ទុះឡើងយ៉ាងសាហាវនូវវីរុសកូវីដ-១៩ ក៏ដោយ ក៏ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន «ទំនងជានឹងមិនទទួលបានជំនួយវ៉ាក់សាំងស្របតាមការអំពាវនាវ របស់លោកនោះទេ ខណៈដែលអាមេរិកបានត្រឹមតែធ្វើការសន្យាប៉ុណ្ណោះ»។

ដើម្បីជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យបានទាន់ពេលវេលា បណ្តាប្រទេសអាស៊ី ទំនងជានឹងផ្តោតកាន់តែខ្លាំងទៅលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយនឹងព្យាយាមបញ្ចៀសពីការជ្រៀតជ្រែកផ្នែកនយោបាយពីសំណាក់ភាគីខាងក្រៅ៕ Global Times

អត្ថបទទាក់ទង