ខ្មែរប៉ុស្ដិ៍ Close

ក្រុមគោព្រៃកម្ពុជាបានធ្វើដំណើរទៅដល់ទីក្រុងអុីនឆ័ន ប្រទេសកូរ៉េខាងត្បូងហើយ និងរង់ចាំប្ដូរជើងហោះហើរបន្តទៅកាន់ប្រទេសបារ៉ែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ កីឡា - សុខភាព 34
ក្រុមគោព្រៃកម្ពុជាបានធ្វើដំណើរទៅដល់ទីក្រុងអុីនឆ័ន ប្រទេសកូរ៉េខាងត្បូងហើយ និងរង់ចាំប្ដូរជើងហោះហើរបន្តទៅកាន់ប្រទេសបារ៉ែន ក្រុមគោព្រៃកម្ពុជាបានធ្វើដំណើរទៅដល់ទីក្រុងអុីនឆ័ន ប្រទេសកូរ៉េខាងត្បូងហើយ និងរង់ចាំប្ដូរជើងហោះហើរបន្តទៅកាន់ប្រទេសបារ៉ែន

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវបានគេហៅតាមនិមិត្តសញ្ញារបស់ខ្លួនថាជាក្រុម «គោព្រៃកម្ពុជា» នោះ ៧ម៉ោងមុនបានធ្វើដំណើរទៅដល់ព្រលានយន្តហោះនៃទីក្រុងអុីនឆ័ន ប្រទេសកូរ៉េខាងត្បូងហើយ និងរង់ចាំប្ដូរជើងហោះហើរបន្តទៅកាន់ប្រទេសបារ៉ែន ដើម្បីប្រកួតជម្រុះវើលខាប់នៅទីនោះ។ នេះបើតាមការបង្ហោះផ្សាយឱ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សូមជម្រាបថា កាលពីប្រកួតជើងទីមួយនៅប្រទេសកម្ពុជា ក្រុមគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមបារ៉ែន នៅក្នុងទឹកដីរបស់ខ្លួន ក្នុងលទ្ធផល ០ ទល់នឹង ១។

បើតាមប្រតិទិននៃការប្រកួត កម្ពុជានៅសល់ ៣ប្រកួតទៀតនៅក្នុងដៃ គឺ៖

១. បារែន vs កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា វេលាម៉ោង ១១៖៣០នាទីយប់ ម៉ោងនៅកម្ពុជា
២. អ៊ីរ៉ាក់ vs កម្ពុជា នៅថ្ងៃចន្ទ ទី៧ ខែមិថុនា វេលាម៉ោង ៩៖៣០នាទីយប់ ម៉ោងនៅកម្ពុជា
៣. កម្ពុជា vs អ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១១ ខែមិថុនា វេលាម៉ោង ៩៖៣០នាទីយប់ ម៉ោងនៅកម្ពុជា