ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ត្រៀមបង្កើតក្លិបស្នូលមួយ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 119
កម្ពុជា ត្រៀមបង្កើតក្លិបស្នូលមួយ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា ត្រៀមបង្កើតក្លិបស្នូលមួយ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣

លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហើបពីផែនការត្រៀមរៀបចំក្រុមជម្រើសជាតិកម្ពុជាមួយតាមរយៈការបង្កើតក្លិបស្នូលមួយ សម្រាប់ត្រៀមចូលរួមលេងក្របខណ្ឌលីគកំពូលកម្ពុជា ពិសេសត្រៀមបង្ហាញខ្លួនលើទីលានក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ការថ្លែងរបស់ប្រមុខបាល់ទាត់កម្ពុជាខាងលើ បានធ្វើឡើងក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៤ ឆ្នាំ២០២០ នៅសណ្ឋាគារហ្គាឌែន ស៊ីធីភ្នំពេញ ដែលមានការចូលរួមពីសមាជិកប្រតិបត្តិសហព័ន្ធ ក្លិប និងសមាគម មកពី ២៥រាជធានី-ខេត្ត។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានផែនការមួយ គឺការត្រៀមរៀបចំក្រុមជម្រើសជាតិកម្ពុជាពីឥឡូវទៅ សម្រាប់ត្រៀមលេងឆ្នាំ២០២៣ នោះគឺការបង្កើតក្លិបបាល់ទាត់មួយ ដែលជាក្លិបស្នូល។ ក៏ប៉ុន្ដែសួរថា តើបង្កើតក្លិបនេះ ត្រូវយកកីឡាករពីណាមក? កីឡាករ គឺអត់មានកីឡាករណា ក្រៅពីកីឡាករ ដែលលេងឲ្យក្លិប ដែលសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះទេ»។

យ៉ាងណាមិញសហព័ន្ធ ក៏ត្រូវស្វែងរកការគាំទ្រពីបណ្ដាក្លិបជាសមាជិកផងដែរ តែបើមានការគាំទ្រពីមហាសន្និបាទ សហព័ន្ធនឹងចាប់ផ្ដើមបេសកកម្មនេះ ដើម្បីរៀបចំក្រុមជម្រើសជាតិខ្លាំងមួយ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ លោកសង្កត់ធ្ងន់ថា «បើមានការគាំទ្រពីអង្គមហាសន្និបាតនេះ គឺយើងមានពេលវេលា ៦ខែ ដើម្បីរៀបចំ ហើយការចាប់ផ្ដើមនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ក្រុមដែលត្រូវត្រៀមលេងឆ្នាំ២០២៣ នៅលើទីលានក្នុងការប្រកួតលីគ ជំនួសក្រុមដែលមកពីសាលាបាល់ទាត់ជាតិបាទី ដែលកំពុងលេងសព្វថ្ងៃ»។

គួរបញ្ជាក់ថា ការបង្ហើបផែនការថ្មីនេះ ស្របពេលលោក សៅ សុខា មើលឃើញពីភាពក្មេងខ្ចី នៃវិស័យកីឡាបាល់ទាត់កម្ពុជា និងមានបញ្ហាប្រឈមមួយ គឺបញ្ហាគុណភាពកីឡាករ ដែលជាក្ដីកង្វល់ក្នុងដំណើឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទទាក់ទង