ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មចេញសេចក្ដីប្រកាសរួមគ្នាស្ដីពីការពិន័យជាប្រាក់ចំពោះបទល្មើសពាណិជ្ជកម្មមួយចំនួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកសារ 44
ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មចេញសេចក្ដីប្រកាសរួមគ្នាស្ដីពីការពិន័យជាប្រាក់ចំពោះបទល្មើសពាណិជ្ជកម្មមួយចំនួន ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មចេញសេចក្ដីប្រកាសរួមគ្នាស្ដីពីការពិន័យជាប្រាក់ចំពោះបទល្មើសពាណិជ្ជកម្មមួយចំនួន

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយនិងក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសអន្តរក្រសួងមួយ ស្ដីអំពីការផាកពិន័យជាប្រាក់ចំពោះបទល្មើសពាណិជ្ជកម្មមួយចំនួន កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២១ កន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសដែលអង្គភាពខ្មែរប៉ុស្តិ៍យើងទទួលបាននៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ នេះ។

បើតាមសេចក្ដីប្រកាស ប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យទៅតាមប្រភេទបទល្មើសនីមួយៗ ត្រូវបានរៀបចំជាបញ្ជីពិន័យជាប្រាក់ដូចខាងក្រោម៖

លេខរៀងបទល្មើស បរិយាយប្រភេទបទល្មើស កម្រិតទឹកប្រាក់ពិន័យ (រៀល)
១. ការមិនបានចុះបញ្ជីកែប្រែ ការផ្លាស់ប្ដូរផ្សេងៗ នៅក្រសួងពាណិជ្ជកម្ម ១. ០០០. ០០០
២. ការមិនតម្កល់ទុកប្រទិវេទន៍ប្រចាំឆ្នាំ ២. ០០០. ០០០
៣. ការផ្ដល់ព័ត៌មានមិនពិត និងការក្លែងបន្លំឯកសារតម្រូវសម្រាប់ការចុះបញ្ជី ១. ០០០. ០០០
៤. ការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានការអនុញ្ញាត ១០. ០០០. ០០០
៥. ការផ្ដល់ព័ត៌មានមិនពិតលើរបាយការណ៍ កំណត់ហេតុ ឬឯកសារផ្សេងទៀតរបស់ក្រុមហ៊ុន ដែលត្រូវផ្ញើមកដម្កល់ទុកនៅក្រសួងពាណិជ្ជកម្ម ២. ០០០. ០០០
៦. ការមិនបានបញ្ជូនច្បាប់ចម្លងរបាយការណ៍ហិរញ្ញវត្ថុមកតម្កល់ទុកនៅក្រសួងពាណិជ្ជកម្ម ២. ០០០. ០០០
៧. ការស្នើសុំចុះបញ្ជីម៉ាកសារជាថ្មី ហួសរយៈពេលកំណត់លើសពី ៦ខែ ២០០. ០០០

សូមអាននូវសេចក្ដីប្រកាសជាអន្តរក្រសួងរបស់ក្រសួងទាំងពីរដូចខាងក្រោម៖

អត្ថបទទាក់ទង