ខ្មែរប៉ុស្ដិ៍ Close

លោក ពៅ​ គីសាន់​ ហៅនាយឆើត​ កំពុងដេកឈឺនៅនឹងកន្លែង​ ដោយជើងខាងស្តាំឈឺស្ពឹកដើរមិនរួច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 61
លោក ពៅ​ គីសាន់​ ហៅនាយឆើត​ កំពុងដេកឈឺនៅនឹងកន្លែង​ ដោយជើងខាងស្តាំឈឺស្ពឹកដើរមិនរួច លោក ពៅ​ គីសាន់​ ហៅនាយឆើត​ កំពុងដេកឈឺនៅនឹងកន្លែង​ ដោយជើងខាងស្តាំឈឺស្ពឹកដើរមិនរួច

ថ្ងៃនេះលោក​ទុំ​ សារ៉ុត(ហៅ​ នាយឃ្លោក)និងក្រុមការងារ​បាននាំយកថវិកា​ របស់មូលនិធិសិល្បករចាស់ជរា​ ទៅជូនលោកពៅ​ គីសាន់​ ហៅនាយឆើត​ កំពុងដេកឈឺនៅនឹងកន្លែង​ ដោយជើងខាងស្តាំឈឺស្ពឹកដើរមិនរួច​ បណ្តាលមកពីែបកឌីសចង្កេះ​,​​ គ្រូពេទ្យឱ្យវះកាត់​ទើបអាចជាបាន​ ប៉ុន្តែវាជាការលំបាកបផុត ព្រោះគាត់ពុំមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយ​ក្នុងការវះកាត់ទេ​ ហើយស្ថានភាពគាត់អាចនឹងធ្ងន់ធ្ងរជាងនេះបើបណ្តែតបណ្តោយទុកយូរ​។ នេះបើតាមការលើកឡើងរបស់លោក Heng Loong នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ។

លោកបានសរសេរបន្តថា៖

សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។

សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕