ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌អនុវត្តធម៌ក្តៅ ទៅលើតារាសិចស៊ី ៥ដួងខាងក្រោម

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 43

​ក្រសួង​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​សម្រេច​កំណត់​ឈ្មោះ​តារា​រួច​អស់​ហើយ ដែល​ត្រូវ​ចូល​ខ្លួន​​មក​ទទួល​ពិន័យ និង​ណែ​នាំ​ ​បន្ទាប់​ពី​បាន​បង្ហាញ​សកម្មភាព​សិច​ស៊ី​ជ្រុល​​ក្នុង​វិស័យ​សិល្បៈ។ ក្នុង​នោះ​មាន កញ្ញា សេង សូ​ណា ​លោក អែន ឌី កញ្ញា ពេជ្រ អា​វី​ហ្សា កញ្ញា រតនៈ ពិសី និង​ ​អ្នក​នាង ស្រី​ម៉ុច។


​បើ​តាម​ឯកឧត្ដម ចំរើន វ៉ាន់​ថា ទីប្រឹក្សា​របស់​ក្រសួង​វប្បធម៌​វិចិត្រ​សិល្បៈ ប្រាប់​ថា ​ក្រសួង​បាន​កំណត់​ដាក់​ពិន័យ​ កញ្ញា សេង សូ​ណា ​ឲ្យ​​បញ្ឈប់​រាល់​សកម្ម​ភាព​សិល្បៈ​ទាំង​អស់​រយៈ​ពេល​មួយ​ឆ្នាំ ដូច​កញ្ញា ដេនី​ក្វាន់ កាល​ពី​គ្រា​មុន​ដែរ ​បន្ទាប់​ពី​តារា​រូប​នេះ​ នៅ​តែ​ផ្គើន​បង្ហាញ​ភាព​សិច​ស៊ី​មិន​​ប្រណី​ដៃ​ ពិសេស​ក្នុង​ខ្សែ​ភាព​យន្ត​កន្លង​មក​។


ចំណែក​តារា​៤​ដួង​ទៀត ​ដូច​ជា លោក អែន ឌី កញ្ញ ពេជ្រ អាវីហ្សា កញ្ញា រតនៈ ពិសី និង អ្នក​នាង ស្រី​ម៉ុច ក្រសួង​សម្រេច​ត្រឹម​ធ្វើ​ការ​ណែ​នាំ​សិន ។ ប្រសិន​បើ​បុគ្គល​ទាំង​៤​រូប​ នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ឈប់​ថត​សិល្បៈ​ក្នុង​រូប​ភាព​សិច​ស៊ី​ត​ទៅ​ទៀត នោះ​អ្នក​ទាំង​៤ នឹង​ទទួល​រង​ពិន័យ​ឲ្យ​ផ្អាក​សិល្បៈ​ ដូច​កញ្ញា សេង សូ​ណា​ដែរ។

​​​​​​​​ចំពោះ​វិធានការ​ក្ដៅ​នេះ ​លោក ចំ​រើន​​ វ៉ាន់​ថា អះ​អាង​ថា នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ ដោយ​អញ្ជើញ​តារា​ខាង​លើ​ មក​ធ្វើ​ការ​ណែ​នាំ​និង​ប្រកាស​សេចក្ដី​ជូន​ដំណឹង​នេះ​ជា​ផ្លូវ​ការ៕​





ប្រភព៖sabay

អត្ថបទទាក់ទង