ខ្មែរប៉ុស្ដិ៍ Close

ថាមែនៗ! ធ្លាយរូបភាពស្និទ្ធស្នាល នាង គន្ធា និងអ៊ីណូ ចុងក្រោយ អ៊ីណូប្រាប់ថាជា………….

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 5258
ថាមែនៗ! ធ្លាយរូបភាពស្និទ្ធស្នាល នាង គន្ធា និងអ៊ីណូ ចុងក្រោយ អ៊ីណូប្រាប់ថាជា………….ថាមែនៗ! ធ្លាយរូបភាពស្និទ្ធស្នាល នាង គន្ធា និងអ៊ីណូ ចុងក្រោយ អ៊ីណូប្រាប់ថាជា………….

ភ្នំពេញ៖ ខណៈពេលនេះតារាចម្រៀងសម្លេងរ៉ក់លោក អ៊ីណូ ក្រៅពីជោគជ័យខ្លាំងលើផ្លូវ សិល្បៈ គេក៏បាន​ឃើ​ញ​លោកបន្ថែមមុខជំនួញថ្មីលក់ដីឡូត៍មានអ្នកគាំទ្រខ្លាំង លើស​នេះទៀតកាលពីពេលកន្លងទៅ​តារា​ចម្រៀង​ថ្គា​ម​ខ្លាចង្ការស្អាតរូបនេះក៏ទើបប្រកាសមានស្នេហាជាមួយអ្នកគ្រូពេទ្យម្នាក់ធ្វើឲ្យមហាជន ពិសេសហ្វេន​លោកជា​ច្រើន​បាន​សម្តែងក្តី រំភើបជំនួសលោកផងដែរ។

ស្របពេលដំណឹងមានស្នេហាជាមួយគ្រូពេទ្យស្អាតនេះមិនទាន់បានប៉ុន្មានផងស្រាប់ ពេលនេះលោក អ៊ីណូ បាន​ទម្លាយរូបភាពប៉ុន្មានសន្លឹកស្និទ្ធស្នាលក្រៃជាមួយតារាស្រី រួមទ្រនំទើបសាងភាពល្បី នាង គន្ធា ក៏ធ្វើឲ្យ​អារម្មណ៍អ្នកគាំទ្រហាក់សង្ស័យខ្លាំង ថាអ្នកទាំងពីរអាចជាគូស្នេហ៍ ឬយ៉ាងណា? ក្នុងនោះក៏មានអ្នកគាំទ្រ​របស់លោក​ម្នាក់ដាច់ចិត្តពោល​ដោយមិនរអារចិត្តគូស្នេហ៍តារាចម្រៀងម្ចាស់បទ «ប្រុស​ក្រញ៉ាញ់​ខូចចិត្ត» នេះថា «សមគ្នាណាស់បង»

យ៉ាងណាមិញ លោក អ៊ីណូ ក៏បានបញ្ជាក់យ៉ាងច្បាស់ៗពីអត្ថន័យក្នុងរូបភាពស្និទ្ធនឹងម្ចាស់​បទ «បេះដូងស្រវឹង» ថាគ្រាន់ជាសកម្មភាពថតបទចម្រៀងថ្មីរបស់អ្នកទាំងពីរប៉ុណ្ណោះ។ លោក អ៊ីណូ បញ្ជាក់បែបនេះថា «ទទួល​កំហុសខ្លះទៅ ft អូនព្រមខុសហើយ Coming Soon… Happy Birthday ស្រីម៉ៅ ខឹងអត់មាន​នំខេក​អោយ​មុខមិនសូវស្រស់ទេ»

អត្ថបទទាក់ទង