តារាកំប្លែង នាយវីតាមីនសេ ព្រះសង្ឃកំពុងសូត្រមន្តឲ្យធម៌ ជាដង្ហើមចុងក្រោយ (មានវិដេអូ)
ក្រោយពីក្រុមគ្រួសារបានបញ្ជូន នាយ វីតាមីន ត្រឡប់មកគេហដ្ឋានវិញក៏ព្រោះស្ថានភាពជម្ងឺមានសភាពធ្ងន់ធ្ងរ។ យ៉ាងណាមិញអ្នកនាង ប៉េង ប៉ោង ក៏បានធ្វើការរៀបចំពិធីសូត្រមន្ត ដើម្បីឲ្យឪពុកបានទទួលធម៌ បានបុណ្យ។
យោងតាមការផ្សាយផ្ទាល់របស់សារព័ត៌មានលោក K01 បានជម្រាបថាលោក វីតាមីន មិនទាន់អស់ជីវិតឡើយ សូមកុំមានការយល់ច្រឡំ ក្រុមគ្រួសារគ្រាន់តែធ្វើពិធីមួយនេះដើម្បី តាវីតាមីនសេ បានស្តាប់ធម៍តែប៉ុណ្ណោះ។ ក្នុងនោះផងដែលគ្រាន់តែឮដំណឹងនេះភ្លាមនាយកុយ ដែលជាដៃគូសម្តែងកំប្លែងបានសម្តែងក្តីតក់ស្លុត និងសង្ឃឹមថា វីតាមីនសេ នឹងជាសះស្បើយ និងសំណូមពរឲ្យមហាជន និងសិល្បករ សិល្បការនីទាំងឡាយ មកសួរសុខទុក្ខ លោក វីតាមីនសេ ដើម្បីជាការផ្តល់កម្លាំងចិត្ត៕ សូមទស្សនាការផ្សាយផ្ទាល់របស់ K01 នៅខាងក្រោមនេះ៖