ខ្មែរប៉ុស្ដិ៍ Close

ម៉ារ៉ា ប៊ុណ្ណា ជួប​គ្រោះថ្នាក់​ចរាចរណ៍​យប់​​មិញ ​ខ្ទេចឡាន​អស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 2552
ម៉ារ៉ា ប៊ុណ្ណា ជួប​គ្រោះថ្នាក់​ចរាចរណ៍​យប់​​មិញ ​ខ្ទេចឡាន​អស់ម៉ារ៉ា ប៊ុណ្ណា ជួប​គ្រោះថ្នាក់​ចរាចរណ៍​យប់​​មិញ ​ខ្ទេចឡាន​អស់

នៅ​ម៉ោង​ប្រមាណ​ជា​៣​ជាង​ទៀបភ្លឺ​យប់​មិញ​នេះ តារា​ចម្រៀង​និង​សម្ដែង លោក ម៉ារ៉ា ប៊ុណ្ណា ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​រថយន្ត​របស់​លោក​ខួច​ខាត​យ៉ាង​ដំណំ ​ប៉ុន្តែ​សំណាង​ល្អ​​លោក​​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​​ឡើយ។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​​​​គល់​ស្អាន​ស្ទឹង​មាន​ជ័យ​ខាង​ជើង​ផ្លូវ​២៧១ ដោយ​រថយន្ត​​​របស់​លោក​បាន​​បើក​​ក្នុង​សភាព​ងងុយ​ដេក​ទៅ​បុក​របាំង​ថ្ម​ពុះ​​ចែក​ទ្រូង​ផ្លូវ​តែ​ម្ដង។ តាម​ការ​ឲ្យ​ដឹង​ពី​ឌីជេ កណ្ដុរ ដែល​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធនឹង​តារា​ចម្រៀង​រូប​នេះ​ទៅ​ជួយ​មើល​ និង​ស្ទូច​រថយន្ត​ទៅ​ជួស​ជុល​នោះ​ ​ភ្លាមៗ​ លោក ម៉ារ៉ា ប៊ុណ្ណា បាន​សន្លប់​១ភាំង​ ប៉ុន្តែ​ក្រោយ​ប្រជាជន​នៅ​ក្បែរ​នោះ ជួយ​យក​ចេញ​ពី​ឡាន ឲ្យ​ដេក​លើ​ចិញ្ចើម​ផ្លូវ​លោក​ក៏​បាន​ដឹង​ខ្លួន​វិញ។ ឌីជេ កណ្ដុរ ប្រាប់​ថា ម៉ារ៉ា ប៊ុណ្ណា ម្សិល​មិញ​នេះ​​រវល់​ពេល​១ថ្ងៃ តាំង​ពី​ព្រឹក​លោក​បាន​ចុះ​​ទៅ​ជួយ​ហែ​បក្ស​នៅ​​ឯ​ខេត្ត​កំពង់​ចាម ហើយ​ចប់​ឡើង​​ជាប់​មើល​បាល់ ​World-Cup- ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ងងុយ​ដេក​ខ្លាំង​បែប​នេះ។

ឌីជេ កណ្ដុរ បាន​បន្ត​ឲ្យ​ដឹង​ថា រថយន្ត​ទីកូ​ដែល​ទិញ​គ្រោង​ថត​ MV បទ​”ទីកូ​​បង់​រំលោះ”​នេះ ត្រូវ​បាន​ខួច​ខាត​ខ្ទេច​​ផ្នែក​ខាង​មុខ​ស្ទើរ​តែ​ទាំង​ស្រុង ចំណែក ​ម៉ារ៉ា ប៊ុណ្ណា ទោះបី​ជា​សន្លប់​១ភាំង​ក្ដី លោក​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ឡើយ គឺ​គ្រាន់​តែ​​រលាត់​ដៃ បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​​កំពុង​ស្នាក់​នៅ​ផ្ទះ​លោក​ម្ដុំ​ផ្សារ​ត្រពាំង​ថ្លឹង។ ជុំ​វិញ​ហេតុការណ៍​នេះ​មិន​អាច​ទាក់​ទង​លោក ​ម៉ារ៉ា ប៊ុណ្ណា ដើម្បី​បញ្ជាក់​លម្អិត​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក មិន​អាច​ទាក់​ទង​បាន៕

អត្ថបទទាក់ទង