ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ និងទទូចឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់តាមវិធានការសុខាភិបាល និងអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ហើយបើសិនរកឃើញថា តាមទីផ្សារទាំងនោះនៅបន្ដមានការករណីឆ្លងជំងឺកូវីដ-១៩ នោះសាលារាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ។

អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់នោះឡើយ ដូចជាផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទទាក់ទង