ខ្មែរប៉ុស្ដិ៍ Close

ទេសភាពដ៏ស្រស់បំព្រងនៅប្រាសាទនាគព័ន្ធ ៖ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២រំលេចជាថ្មីនៅសតវត្សរ៍ទី២១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
ទេសភាពដ៏ស្រស់បំព្រងនៅប្រាសាទនាគព័ន្ធ ៖ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២រំលេចជាថ្មីនៅសតវត្សរ៍ទី២១ ទេសភាពដ៏ស្រស់បំព្រងនៅប្រាសាទនាគព័ន្ធ ៖ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២រំលេចជាថ្មីនៅសតវត្សរ៍ទី២១

នៅឆ្នាំ២០០៧ បារាយណ៍នាគព័ន្ធ ឬជ័យតដាក ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើង វិញបន្ទាប់ពីរកឃើញកាលពីឆ្នាំ២០០៥ ព្រមទាំងបានបង្ហូរទឹកចូលបារាយណ៍ធ្វើឱ្យអាងទាំង៥ មានទឹកជាប្រចាំឡើងវិញ។

ដែលធ្វើឱ្យបារាយណ៍នេះមានទេសភាពនារដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រងគួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។

គួររំឭកថា បារាយណ៍នាគព័ន្ធ ឬជ័យតដាក ឫហៅម្យ៉ាងទៀតថា បារាយណ៍ខាងជើង។ បារាយណ៍នេះ ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ។ បារាយណ៍នាគព័ន្ធ មានបណ្តោយ ៣៦០០ម៉ែត្រ ទទឹង ៩៣០ម៉ែត្រ ហើយវាដើរតួយ៉ាងសំខាន់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្សក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅព្រះខ័ន្ធ៕

អត្ថបទទាក់ទង