ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍

ប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វ ផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ឱ្យបានគង់វង្ស។

ក្រសួងបរិស្ថានបានអបអរសាទរទិវាសត្វស្លាបទេសន្តរ ប្រវេសន៍ពិភពលោក ឆ្នាំ ២០២១ ក្រោមប្រធានបទ «ច្រៀងហោះហើរ និងសំកាំង -ដូចសត្វស្លាប» ដោយបានលើកឡើងថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោកហើយប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោលបំណងអប់រំផ្សព្វ ផ្សាយ និងលើកកម្ពស់ការ យល់ដឹង អំពីការអភិរក្សសត្វ ស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។

ក្រសួងបញ្ជាក់ថា សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចនេះ ការងារអភិរក្សសត្វស្លាបទេសន្តរ ប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។

ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។

ក្រសួងបរិស្ថានបន្ដថា បច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិ បត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយមានក្រសួងបរិស្ថានជាសេនាធិការ។

ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសិក្សាស្រាវ ជ្រាវ អប់រំផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបទេសន្តរប្រវេ សន៍ និងទីជម្រករបស់ពួកវា ជាក់ស្តែងក្នុងឆ្នាំ២០១៩ តំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់ នៃបណ្តាញផ្លូវហោះ ហើរសត្វស្លាបអាស៊ីខាងកើត- អូស្ត្រាលី ដោយលេខាធិការដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី៕

អត្ថបទទាក់ទង