ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋក្នុងតំបន់លឿងក៏ត្រូវបង្កើនកិច្ចការពារជំងឺកូវីដ-១៩ទ្វេដង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
ប្រជាពលរដ្ឋក្នុងតំបន់លឿងក៏ត្រូវបង្កើនកិច្ចការពារជំងឺកូវីដ-១៩ទ្វេដង ប្រជាពលរដ្ឋក្នុងតំបន់លឿងក៏ត្រូវបង្កើនកិច្ចការពារជំងឺកូវីដ-១៩ទ្វេដង

រដ្ឋបាលរាជធានីភ្នំពេញ បន្តណែនាំដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់លឿង មិនត្រូវភ្លេចខ្លួនឡើយត្រូវតែបង្កើនកិច្ចការពារជំងឺកូវីដ-១៩ ទ្វេដង បើទោះបីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចថ្មី អនុញ្ញាតឱ្យធ្វើដំណើរជាប្រក្រតីក៏ដោយ ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសេចក្តីសម្រេច ឲ្យបន្តការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ថ្ងៃបន្ថែមទៀត ហើយក៏មានបែងចែកជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីបង្ក លក្ខណៈងាយស្រួល ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងតាមគោលដៅ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។

លោកបានបន្តថា ពាក់ព័ន្ធនឹងតំបន់ទាំងបីនេះ គឺមានតែតំបន់លឿងប៉ុណ្ណោះ ដែលត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើដំណើរជាធម្មតា លើកលែងតែសកម្មភាពមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់វិធានការគ្រប់គ្រង និងសកម្មភាពការងារ មុខរបរ អាជីវកម្មផ្សេងទៀត ដែលត្រូវបានហាមឃាត់ដោយអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ផ្ទាល់ ។

សំឡេង៖អ្វីដែលខ្ញុំគូរបញ្ជាក់នេះគឺកុំសន្តិភាពនិយមពេកមិនមែនមានន័យថាយើងនៅក្នុងតំបន់លឿងយើងមិនភ័យអំពីការរីករាលដាលហើយយើងនាំគ្នាជួបជុំនាំគ្នាបរិភោគជុំគ្នាសេពគ្រឿងស្រវឹងឬដើរហើរដោយមានការប្រុងប្រយ័ត្ន ដែលចំណុចនេះជាចំណុចសំខាន់ពីព្រោះបើយើង មិនមានការប្រុងប្រយ័ត្ន តំបន់លឿងដែលយើងកំពុងរស់នៅអាចនឹងប្រែក្លាយទៅជាលឿងទុំឬក្រហមក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក ដោយសារតែការឆ្លងលឿននៅជំងឺកូវីដ-19 នេះចឹងនេះគឺជាចំណុចដែលខ្ញុំគិតថាចង់ឱ្យបងប្អូនចូលរួមចំណែក ហើយនិងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ។

សូមបញ្ជាក់ថា តំបន់ក្រហមគឺជាតំបន់ដែលគ្រោះថ្នាក់ខ្លាំង និងមានហានិភ័យខ្លាំងបំផុត រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះជាដាច់ខាត ។ ចំណែកឯតំបន់ពណ៌លឿងទុំ គឺមានភាពប្រហាក់ប្រហែលជាមួយនឹងតំបន់ពណ៌ក្រហមដែរ ដោយអាចធ្វើ សកម្មភាពកីឡានៅខាងក្រៅផ្ទះបាន តែនៅក្នុងភូមិរបស់ខ្លួន អាចធ្វើដំណើរឆ្លងភូមិបាន តែមិនអាចចូលតំបន់ក្រហមបាននោះទេ អាចចេញក្រៅរាជធានីភ្នំពេញបាន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ។

រីឯតំបន់ពណ៌លឿងវិញ គឺជាតំបន់មានហានិភ័យទាប ការធ្វើដំណើរចេញពីលំនៅឋាន មានភាពធូរស្រាល ការធ្វើសកម្មភាពមុខរបរ រកស៊ីត្រូវបានអនុញ្ញាត លើកលែងតែជាកន្លែងដែលប្រមូលផ្តុំ ដូចជាសាលារៀន ក្លឹបហាត់ប្រាណ មណ្ឌលកីឡាជាដើម៕

អត្ថបទទាក់ទង