ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កូវីដ-១៩ មិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 87
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កូវីដ-១៩ មិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កូវីដ-១៩ មិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កូវីដ-១៩ អាចរារាំងនូវដំណើរការខ្លះរបស់យើងបានមែន ក៏ប៉ុន្តែមិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប៉ូល៣ ដូចជា៖ ប៉ូលទី១ គឺភ្នំពេញ ប៉ូលទី២ គឺក្រុងព្រះសីហនុ និងប៉ូលទី៣ គឺខេត្តសៀមរាបរបស់យើង។ ខេត្តសៀមរាបរបស់យើងបានដឹងហើយថា វាជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។ យើងមានសណ្ឋាគារ មានផ្ទះសំណាក់ និងមានអាគារដទៃទៀតល្អៗ ក៏ប៉ុន្តែផ្លូវរបស់យើង មិនសមល្មមនឹងការឆ្លើយតបជាមួយនឹងទីក្រុងដ៏ស្រស់ស្អាតមួយនេះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដូច្នេះហើយនៅក្នុងឱកាសពេលមានកូវីដនេះ និងក្នុងឱកាសនៅពេលយើងមានសាច់ប្រាក់សន្សំ ដែលយើងបានធ្វើប៉ុន្មានឆ្នាំមកហើយនោះ យើងមានលទ្ធភាពនឹងបញ្ចុះថវិកា មកសាងសង់ផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប របស់យើងនេះ៕

អត្ថបទទាក់ទង