ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១១១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៦៤នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១១១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៦៤នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១១១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៦៤នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៦៤នាក់ និងអ្នកស្លាប់ចំនួន​ ៧នាក់ (ក្នុងនោះមាន ៦នាក់មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨,១១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៣,៧៩១នាក់ និងស្លាប់សរុបចំនួន ២,៧៥៨នាក់៕

អត្ថបទទាក់ទង