ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលចិន ផ្ដល់ឱសថបុរាណចិន Lianhua Qingwen ចំនួន ៨៨ ០០០ប្រអប់ ជូនដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 63
រដ្ឋាភិបាលចិន ផ្ដល់ឱសថបុរាណចិន Lianhua Qingwen ចំនួន ៨៨ ០០០ប្រអប់ ជូនដល់កម្ពុជា រដ្ឋាភិបាលចិន ផ្ដល់ឱសថបុរាណចិន Lianhua Qingwen ចំនួន ៨៨ ០០០ប្រអប់ ជូនដល់កម្ពុជា

ឱសថបុរាណចិន Lianhua Qingwen ចំនួន ៨៨ ០០០ប្រអប់ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល ដែលពិធីប្រគល់-ទទួលជំនួយជាឱសថបុរាណនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួម របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាលបានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និងការជួយឧបត្ថម្ភគាំទ្រ ក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍សម្ភារ បរិក្ខារវេជ្ជសាស្ត្ររួមទាំងវ៉ាក់បង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនជាពិសេស លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែសម្របសម្រួល ក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់សភាពាណិជ្ជកម្មចិននៅកម្ពុជា ចំពោះការផ្តល់អំណោយមនុស្សធម៌ជា ឱសថបុរាណចិន Lianhua Qingwen Capsules ដល់ក្រសួងសុខាភិបាល នាពេលនេះ៕

អត្ថបទទាក់ទង