ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦២២នាក់ អ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 140
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦២២នាក់ អ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦២២នាក់ អ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦២២នាក់ អ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកស្លាប់ចំនួន​ ១៤នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៧៨នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៤,៧១៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៧,៧០០នាក់ និងស្លាប់សរុបចំនួន ២,១២៣នាក់៕

អត្ថបទទាក់ទង